Location
Cambodia
Job Type
OTHER
Work Mode
On-site
BTDC-ID: 41352 CLOSING DATE: 12-Sep-2026 Announcement Positions អ្នកប្រមូលទិន្នន័យ Contact Details OFFICE ADDRESS #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia CONTACT NAME University of Health Science PHONE 011 549 179 EMAIL TO: career@uhs.edu.kh SOCIALS WEBSITE www.uhs.edu.kh Announcement Description សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើសបុគ្គលិក ដែលមានភារកិច្ច និងគុណវុឌ្ឍិដូចខាងក្រោម៖ Announcement Positions អ្នកប្រមូលទិន្នន័យ បរិយាកាសការងារ បរិយាកាស: ផ្សេងៗ ភាសា: អង់គ្លេស, ខ្មែរ ទីតាំង: ខេត្តសៀមរាប បរិយាកាសមុខតំណែង ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកទំនាក់ទំនង, ផ្នែកបញ្ជារម៉ាស៊ីន, ផ្នែកសុខភាព/ការពិនិត្យពេទ្យ, ផ្នែកស្រាវជ្រាវ/ការអភិវឌ្ឍន៍ ពេលវេលា: ការងាររយៈពេលខ្លី ប្រាក់ខែ: អាចចរចាបាន សង្ខេបមុខតំណែង បេក្ខជនមកពីខេត្តសៀមរាប ជាអាទិភាព ។ ទីកន្លែងបំពេញការងារ (ប្រចាំការ)៖ ខេត្តសៀមរាប ។ មានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ចំនួន ០៣ថ្ងៃ ទៅ ៥ថ្ងៃ ក្នុងមួយសប្តាហ៍ (អាចបំពេញការងារវេនយប់ និងចុងសប្តាហ៍ បានតាមតម្រូវការរបស់គម្រោង)។ អ្នកប្រមូលទិន្នន័យ (Data Collector) សម្រាប់គម្រោងស្រាវជ្រាវ ស្តីពី "ការធ្វើរោគវិនិច្ឆ័យ និងតាមដានជំងឺរលាកស្រោមខួរ និងជំងឺរលាកខួរក្បាលស្រួចស្រាល់នៅលើកុមារ នៅប្រទេសកម្ពុជា (DEMELE-JEV)" នៅមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ករណីកិច្ច និងការទទួលខុសត្រូវ: ចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ទាក់ទងនឹងការប្រមូលទិន្នន័យ មានដូចជាពិធីសាររបស់គម្រោងស្រាវជ្រាវ របៀបសម្ភាសន៍ និងកត់ត្រាចម្លើយតាមរយៈ Tablet ក្រមសីលធ៌មក្នុងការសម្ភាសន៍ និងក្នុងការអនុវត្តគម្រោងស្រាវជ្រាវ ជួយសម្រួលដល់សកម្មភាពផេ្សងៗ របស់គម្រោងស្រាវជ្រាវ តាមការណែនាំ និងចាត់តាំងរបស់ប្រធានក្រុម និងអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវ ទាំងមុនពេលចុះ ក្នុងកំឡុងពេលចុះ និងក្រោយពេលចុះប្រមូលទិន្នន័យ ធ្វើដំណើរទៅកាន់ទីតាំងដែលបានកំណត់ តាមតម្រូវការដែលបានកំណត់ក្នុងវិសាលភាពនៃគម្រោង ពន្យល់អាណាព្យាបាល និង/ឬ អ្នកចូលរួមដែលត្រូវតាមលក្ខខណ្ឌកំណត់របស់គម្រោងស្រាវជ្រាវ អំពីគោលបំណងរបស់គម្រោង និងសុំការយល់ព្រមចូលរួមក្នុងគម្រោងស្រាវជ្រាវពីពួកគាត់ សម្ភាសន៍អាណាព្យាបាល និង/ឬ អ្នកចូលរួមដោយប្រើប្រាស់កម្រងសំណួរដែលបានចងក្រងតាមរយៈ Tablet ផ្ទៀងផ្ទាត់រាល់សំណួរ និងចំលើយកត់ត្រា ឬ បញ្ជូលក្នុងtablet និងទម្រង់លិខិតយល់ព្រម (consent form) របស់អ្នកចូលរួមម្នាក់ៗ ឲ្យបានត្រឹមត្រូវ កុំឲ្យមានរំលងសំណួរ ឬកត់ត្រាខុស ទំនាក់ទំនងជាមួយអាណាព្យាបាល និង/ឬ អ្នកចូលរួមដើម្បីរៀបចំណាត់ជួបតាមដានតាមកាលវិភាគដែលបានកំណត់នៅមន្ទីរពេទ្យ សម្របសម្រួលការងារប្រចាំថ្ងៃជាមួយក្រុមការងារគម្រោង ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍ និងបុគ្គលិកនានាដែលនៅក្នុងមន្ទីរពេទ្យ បំពេញទម្រង់ឯកសារនានាដែលទាក់ទងនឹងការបញ្ចូលអ្នកចូលរួម និងការត្រលប់មកតាមដាន គោរពតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រងគម្រោង និង ស.វ.ស ។ អត្ថប្រយោជន៍: ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។ ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក ភាសា: អង់គ្លេស
University of Health Sciences is the oldest and leading university in the health sciences field in Cambodia. UHS vision is to be the institution excellence in Health Sciences Training, Research, Innovation and service provision. Grant Management Office (GMO) at the General Affairs Department (GAD) have been created to support and promote effective management of international collaborative grant projects including collaborative research studies for which ANRS MIE is mainly supportive. The ANRS MIE Cambodia Partner Site is one of the international networks of the ANRS MIE, created since 2000, in Cambodia. This partnership, born from a joint desire of France and the Kingdom of Cambodia to collaborate in scientific research in the field of HIV/AIDS, relies on several institutions including the Pasteur Institute of Cambodia (IPC) and the University of Health Sciences (UHS) in Phnom Penh.
Other open roles at this company
CambodiaINTERNSHIP
Similar openings in OTHER